សិក្ខាសិលាអនឡាញមួយ ស្តីពី ដំណើរឆ្ពោះទៅកាន់ Grande École ត្រូវបានរៀបចំឡើងនៅលើប្រព័ន្ធទំនាក់ទំនង Google Meet កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។ សិស្ស និង និស្សិត ប្រមាណជាជិត ៥០ នាក់ មកពីវិទ្យាល័យ និង ថ្នាក់ឆ្នាំមូលដ្ឋាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់។ សិក្ខាសិលានេះ ត្រូវបានបែងចែកជាពីរវគ្គផ្សេងគ្នា។
ជាកិច្ចស្វាគមន៏ នៃវគ្គទីមួយ អ្នករៀបចំកម្មវិធីបានរំលឹកពីសារៈសំខាន់នៃសិក្ខាសិលាចែករំលែកបទពិសោធន៏ និងចំនណេះដឹងមួយចំនួនទាក់ទងទៅនឹងការសិក្សា និងការត្រៀមខ្លួនប្រលងមករៀន នៅ Grande École របស់បារាំង។ នេះសបញ្ជាក់ឱ្យឃើញថា វប្បធម៌ចែករំលែក នេះត្រូវបានរក្សាយ៉ាងល្អបើទោះបីជាមានការរារាំង ដោយការរាលដាលនៃវីរុស កូវីត១៩ ទូទាំពិភពលោកក៏ដោយ។
និស្សិតកម្ពុជាបួននាក់ ដែលកំពុងសិក្សាថ្នាក់វិស្វករ នៅសាលាបីផ្សេងគ្នា រួមមាន Ecole Polytechnique, ENSTA, ESPCI បានបង្ហាញ ម្នាក់ម្តងៗ អំពីលក្ខណៈពិសេសនៃសាលារបស់ពួកគាត់ និង ភាពសម្បូរបែបនៃ កម្មវិធីសិក្សា សកម្មភាពកំសាន្ត កីឡា សមាគមន៏ ឬ ក្លឹប ផ្សេងៗ និង ឱកាសការងារលើគ្រប់វិស័យ។
អតីតនិស្សិតមួយរូបនៃសាលា ប៉ូលីតិនិច បានបង្ហាញពីដំណាក់កាលសំខាន់ៗក្នុងដំណើរ ប្រលងប្រជែងមករៀននៅបារាំងនេះ។ បន្ទាប់មកអតីតនិស្សិតមួយរូបទៀត បានចែករំលែកអំពីដំណើរជីវិត និង ការសម្រេចចិត្តបន្តររៀនថ្នាក់បណ្ឌិតរបស់គាត់។
ក្នុងវគ្គទីពីរ និស្សិតវិទ្យាស្ថានពីររូបដែលទើបប្រលងជាប់មករៀននៅសាលាប៉ូលីតិចនិក បានចែករំលែក អំពីសារគន្លឹះក្នុងការរៀបចំខ្លួន ត្រៀមដាក់ពាក្យចូលរួមប្រលង និង បទពិសោធន៏រៀនត្រៀមប្រលងប្រជែងដែលមានលក្ខណៈអន្តរជាតិមួយនេះ។ កម្មវិធីត្រូវបានបិទបញ្ចប់ដោយបរិយកាសរីករាយ និងស្និទស្នាល នៃវគ្គសំនួរចម្លើយ ដោយមានការចូលរួមពីអតីតនិស្សិតសាលប៉ូលីតិចនិក ដែលកំពុងបំពេញការងារជាវិស្វករផងដែរ។
តាំងនាមឱ្យអ្នករៀបចំកម្មវិធី យើងខ្ញុំសូមអរគុណដល់វាគ្មិនទាំងអស់ ដែលបានចូលរួមចែករំលែកបទពិសោធន៏ និងចំណេះដឹងដ៏មានតម្លៃដល់ប្អូនៗជំនាន់ក្រោយ។ យើងក៏សូមអរគុណប្អូនៗនិស្សិត ដែលបានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានសួរសំណួរផ្សេងៗ ដែលនេះបានញាំងឱ្យកម្មវិធីកាន់តែមានភាពរស់រវើក។ យើងសង្ឃឹមថាសិក្ខាសិលាខ្លីមួយនេះ នឹង បានជាប្រយោជន៏ដល់ ការត្រៀមខ្លួនរបស់ប្អូនៗ ក្នុងប្រការណាមួយ។ សូមជូនពរទទួលបានជោគជ័យក្នុងការសិក្សារ និងអនាគត និងមានសុខភាពល្អគ្រប់ៗគ្នា!!
[ក្រុងទូលូស ប្រទេសបារាំង ដោយ ថន ប៉ោសេង]